គោលដៅ
ខ្មែរប៊ីលឌើរ ត្រេដឌីង មានគោលបំនងផ្តល់សេវាកម្មធ្វើកំរាល និង ការពារជម្រាបទឹកឲ្យទាន់ពេលវេលា រួមផ្សំនឹងកម្មវិធីគ្រប់គ្រងគុណភាពដ៏ប៉ិនប្រសព្វដើម្បីធ្វើឲ្យអតិថិជនពេញចិត្ត១០០%។ គោលការណ៍របស់បុគ្គលិកក្រុមហ៊ុនយើងខ្ញុំ គឺចាត់ទុកថា រាល់កិច្ចសន្យានីមួយៗដែលបានធ្វើឡើង គឺមិនមែនធ្វើឡើងរវាងក្រុមហ៊ុននិងអតិថិជន ប៉ុន្តែគឺចាត់ទុកជាការធ្វើឡើងរវាងដៃគូរនិងដៃគូរ ដែលមានគោលបំនងបង្កើនទំនាក់ទំនងឲ្យកាន់តែជិតស្និត និង ទំនាក់ទំនងរយៈពេលវែងដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ គោលការណ៍នេះ នឹងជួយឲ្យទទួលបានសារៈប្រយោជន៍រយៈពេលវែង តាមរយៈការណែនាំតគ្នា និង ការសហការជាមួយគ្នា។
គោលដៅទស្សនៈវិស័យរបស់យើង
នៅក្នុងពិភពលោកដែលបច្ចេកវិទ្យាកំពុងតែមានឥទ្ធិពលដល់គ្រប់ផ្នែកនៃជីវិតរបស់យើងប្រចាំថ្ងៃ ក្រុមហ៊ុនយើងខ្ញុំនឹងក្លាយជាក្រុមហ៊ុនដែលនាំមុខលើដំណោះស្រាយផ្នែកកំរាល និង ការពារជម្រាបទឹក យើងធ្វើការខិតខំប្រឹងប្រែងដើម្បីឲ្យក្លាយជាក្រុមហ៊ុនដែលទទួលបានការទទួលស្គាល់នៅក្នុងឧស្សាហកម្មនេះ។
គន្លឹះដើម្បីជោគជ័យ
ខ្មែរប៊ីលឌើរ ត្រេដឌីង មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងការសាងសង់។ យើងជឿជាក់ថា ក្រុមហ៊ុនជាច្រើននៅក្នុងវិស័យនេះ ដែលមានដូចជា អ្នកធ្វើកំរាល និង អ្នកម៉ៅការការពារជម្រាបទឹកតែងតែជួបប្រទះនូវបញ្ហាចំបងចំនួនពីរ ដែលបញ្ហាទាំងពីរនេះ ខ្មែរប៊ីលឌើរ ត្រេដឌីងអាចធ្វើឲ្យប្រសើរឡើង និង អាចជៀសវាងបាន។
បញ្ហាទីមួយ គឺការធ្វើតារាងពេលវេលាការងារ។ មិនមានក្រុមហ៊ុនម៉ៅការធ្វើកំរាលច្រើនទេនៅក្នុងប្រទេសកម្ពុជា ហើយអ្នកម៉ៅការជាច្រើនមានការលំបាកក្នុងការអនុវត្តការងារទៅតាមតារាងពេលវេលាដែលបានកំនត់រួចរាល់ហើយ បញ្ហានេះនាំឲ្យអតិថិជនបាត់បង់ការការពេញចិត្ត និង មិនអាចរក្សាអតិថិជនបាន។ វាកើតឡើងដោយសារការគ្រប់គ្រងមិនបានល្អ មិនមានបុគ្គលិកដែលអាចទុកចិត្តបាន និង ការពន្យារពេលទិញវត្ថុធាតុដើម និង ការដឹកជញ្ជូនយឺតយាវ។
បញ្ហាទីពីរ គឺ ការរក្សានិងលើកទឹកចិត្តបុគ្គលិក។ ក្រុមហ៊ុនជាច្រើនអាស្រ័យលើបុគ្គលិក បណ្អែត ដែលនាំឲ្យមានការផ្លាស់ប្តូរបុគ្គលិកខ្ពស់ និង កាត់បន្ថយគុណភាពសេវាកម្ម។
ខ្មែរ ប៊ីលឌើរ ត្រេដឌីង អនុវត្តនូវយន្តការដូចខាងក្រោម
- បង្កើតតួនាទីអ្នកសម្របសម្រួលនៅក្នុងការទិញទំនិញចូល និង មានអ្នកសម្របសម្រួលម្នាក់នៅតាមគម្រោងនីមួយៗ
- មានអ្នកគ្រប់គ្រងនៅតាមគម្រោងនីមួយ ដើម្បីអាចដោះស្រាយបញ្ហាដែលអាចកើតមានឡើង និង ដើម្បីគ្រប់គ្រងគុណភាព
- បង្កើតនូវកម្មវិធីចែករំលែកផលប្រយោជន៍សម្រាប់បុគ្គលិកទាំងអស់
- លើកទឹកចិត្តបុគ្គលិក និង ធ្វើការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ