គោលដៅ

ខ្មែរ​ប៊ីលឌើរ ត្រេដឌីង​ មាន​គោល​បំនង​ផ្តល់​សេវាកម្ម​ធ្វើ​កំរាល និង ការ​ពារ​ជម្រាប​ទឹក​​ឲ្យ​ទាន់ពេលវេលា​ រួមផ្សំ​នឹង​កម្ម​វិធី​គ្រប់​គ្រង​គុណ​ភាព​ដ៏​ប៉ិន​ប្រសព្វ​ដើម្បី​ធ្វើ​ឲ្យ​អតិថិជន​ពេញ​ចិត្ត​១០០%។ គោល​ការណ៍​របស់​បុគ្គលិក​ក្រុមហ៊ុន​យើងខ្ញុំ​ គឺ​ចាត់​ទុក​ថា រាល់កិច្ច​សន្យា​នីមួយៗ​ដែល​បាន​ធ្វើ​ឡើង​ គឺ​មិន​មែន​ធ្វើ​ឡើង​រវាង​ក្រុមហ៊ុន​និង​អតិថិជន ប៉ុន្តែ​គឺ​ចាត់​ទុក​ជា​ការ​ធ្វើ​ឡើង​រវាង​ដៃ​គូរ​និងដៃគូរ ដែល​មាន​គោល​បំនង​បង្កើន​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ជិតស្និត​ និង ​ទំនាក់​ទំនង​រយៈពេល​វែង​ដែល​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ គោលការណ៍​នេះ​​ នឹង​ជួយ​ឲ្យ​ទទួល​បាន​សារៈប្រយោជន៍​រយៈពេល​វែង​ តាម​រយៈការ​ណែនាំ​តគ្នា និង ការ​សហការជាមួយ​គ្នា។​

គោលដៅទស្សនៈវិស័យរបស់យើង

នៅ​ក្នុង​ពិភពលោក​ដែល​បច្ចេក​វិទ្យា​កំពុង​តែ​មាន​ឥទ្ធិពល​ដល់​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​យើង​ប្រចាំ​ថ្ងៃ​ ក្រុមហ៊ុន​យើង​ខ្ញុំ​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ដែល​នាំ​មុខ​លើ​ដំណោះ​ស្រាយ​ផ្នែ​ក​កំរាល​ និង ការពារ​ជម្រាប​ទឹក​ យើង​ធ្វើ​ការ​ខិតខំប្រឹង​ប្រែ​ង​ដើម្បី​ឲ្យ​ក្លាយ​ជា​ក្រុមហ៊ុន​ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​នៅ​ក្នុង​ឧស្សាហកម្មនេះ។

គន្លឹះដើម្បីជោគជ័យ

ខ្មែរ​ប៊ីលឌើរ ត្រេដឌីង​ មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំនៅ​ក្នុ​ង​ការ​សាងសង់។ យើង​ជឿ​ជាក់ថា ក្រុមហ៊ុន​ជាច្រើន​នៅ​ក្នុង​វិស័យ​នេះ ដែល​មានដូចជា អ្នកធ្វើ​កំរាល និង អ្ន​ក​ម៉ៅ​ការ​ការ​ពារ​ជម្រាប​ទឹក​តែង​តែ​ជួប​ប្រទះ​នូវ​បញ្ហាចំបង​ចំនួន​ពីរ ដែល​បញ្ហា​ទាំង​ពីរ​នេះ ខ្មែរ​ប៊ីលឌើរ ត្រេដឌីង​​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង និង​ អាចជៀសវាង​បាន។

បញ្ហាទីមួយ គឺ​ការ​ធ្វើ​តារាងពេលវេលាការងារ។ មិន​មាន​ក្រុមហ៊ុន​ម៉ៅការ​ធ្វើ​កំរាល​ច្រើន​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា  ហើយអ្នក​ម៉ៅ​ការ​ជាច្រើន​មាន​ការ​លំបាក​ក្នុង​ការ​អនុវត្ត​ការងារ​ទៅ​តាម​តារាង​ពេលវេលា​ដែល​បាន​កំនត់​រួចរាល់ហើយ​ បញ្ហា​នេះ​នាំ​ឲ្យ​​​អតិថិជន​បាត់​បង់​ការ​​ការ​ពេញ​ចិត្ត​ និង មិន​អាច​រក្សា​អតិថិជន​បាន។ វាកើតឡើង​ដោយ​សា​រ​ការ​គ្រប់គ្រង​មិន​បាន​ល្អ មិន​មាន​បុគ្គលិក​ដែល​អាច​ទុក​ចិត្ត​បាន​ និង ការ​ពន្យារពេល​ទិញ​វត្ថុធាតុ​ដើម​ និង ការ​ដឹក​ជញ្ជូន​យឺត​យាវ។

បញ្ហាទីពីរ គឺ ការ​រក្សា​និងលើ​ក​ទឹក​ចិត្ត​បុគ្គលិក​។ ក្រុមហ៊ុន​ជាច្រើន​អាស្រ័យ​លើ​បុគ្គលិក​​​    បណ្អែត​ ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​បុគ្គលិក​ខ្ពស់​ និង កាត់បន្ថយ​គុណភាព​សេវាកម្ម។

ខ្មែរ ប៊ីលឌើរ ត្រេដឌីង អនុវត្តនូវយន្តការដូចខាងក្រោម

  • បង្កើត​​តួនាទី​អ្នក​សម្រប​សម្រួល​នៅ​ក្នុង​ការ​ទិញ​ទំនិញ​ចូល និង មាន​អ្នក​សម្រប​សម្រួល​ម្នាក់​នៅ​តាម​គម្រោង​នីមួយៗ
  • មាន​អ្នក​គ្រប់គ្រង​​នៅ​តាម​គម្រោង​នីមួយ​ ដើម្បី​អា​ច​ដោះ​ស្រាយ​បញ្ហា​​ដែល​អាច​កើត​មាន​ឡើង​ និង ដើម្បី​គ្រប់​គ្រង​គុណភាព​
  • បង្កើត​នូវ​កម្ម​វិធី​​ចែក​រំលែ​ក​ផល​ប្រយោជន៍​សម្រាប់​បុគ្គលិក​ទាំង​អស់
  • លើក​ទឹក​ចិត្ត​បុគ្គលិក និង ធ្វើ​ការ​បណ្តុះ​បណ្តាល​យ៉ាង​ត្រឹម​ត្រូវ​